
រដ្ឋាភិបាលសហព័ន្ធបានប្រកាសពីការផ្លាស់ប្តូរដ៏សំខាន់មួយលើគម្រោងធានារ៉ាប់រងពិការភាពជាតិ- NDIS ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការក្លែងបន្លំ និងការចំណាយនៅក្នុងកម្មវិធីដែលចំណាយប្រាក់ប្រាំម៉ឺនលានដុល្លារនេះ។ ដោយស្វាគមន៍ចំពោះទិដ្ឋភាពមួយចំនួននៃកំណែទម្រង់នេះ ក្រុមអ្នកតស៊ូមតិសម្រាប់ពិការភាពនិយាយថា ត្រូវតែមានភាពច្បាស់លាស់បន្ថែមទៀតជុំវិញការកាត់បន្ថយការគាំទ្រ និងសិទ្ធិទទួលបាន ដោយមានការភ័យខ្លាចថា អ្នកដែលខ្វះខាតនឹងបាត់បង់សិទ្ធិទទួលបានការគាំទ្រសំខាន់ៗ។