
Hosted by Mental Library · EN
"Our mission is to raise awareness of mental health disorders, challenge the associated stigma, and foster a culture of empathy and understanding. Mental Library is your premier resource for expanding your knowledge and exploring transformative ideas. We produce diverse content across multiple platforms to engage our community wherever they are. Whether you enjoy deep dives on YouTube, quick insights on TikTok, or connecting on Facebook, we make learning about mental health accessible, engaging, and enjoyable for everyone."
Join our community of curious minds and let's grow together!

គ្រួសារដែលពោរពេញដោយសុភមង្គល មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាត្រូវបានកសាងឡើងចេញពី «ចំណងមិត្តភាព» ការយល់ចិត្ត និងការបើកចិត្តស្តាប់គ្នាទៅវិញទៅមក។ នៅពេលដែលសមាជិកគ្រួសារម្នាក់ៗអាចធ្វើជាមិត្តដ៏ល្អ និងជាទីប្រឹក្សាដ៏កក់ក្តៅឱ្យគ្នាបាន នោះផ្ទះនឹងក្លាយជាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់ផ្លូវចិត្ត។ តោះ! មកស្វែងយល់ពីគន្លឹះសំខាន់ៗក្នុងការបង្កើតបរិយាកាសវិជ្ជមាន និងការតភ្ជាប់ទំនាក់ទំនងដ៏មានន័យនៅក្នុងគ្រួសារជាមួយគ្នា។ ❤️ A happy family doesn't happen by chance; it is built on a foundation of true friendship, empathy, and open communication. When family members can become each other's best friends and trusted confidants, home truly becomes a safe haven for the soul. In this post, let’s explore the essential pillars of cultivating a positive atmosphere and creating deep, meaningful connections within your family. ❤️ #សុភមង្គលគ្រួសារ #ទំនាក់ទំនងវិជ្ជមាន #ចិត្តវិទ្យាគ្រួសារ #FamilyFirst #FamilyFriendship #MentalWellbeing #កសាងសុភមង្គល #ក្តីស្រឡាញ់ក្នុងគ្រួសារ #FamilyBonding #HealthyRelationships #HappinessAtHome

កាលណាអាយុកាន់តែច្រើន ផ្លូវចិត្តរបស់មនុស្សចាស់កាន់តែងាយរងការប៉ះទង្គិច។ ការយល់ចិត្ត ការស្តាប់ និងការផ្តល់ក្តីស្រឡាញ់ពីគ្រួសារ គឺជាឱសថដ៏ល្អបំផុតសម្រាប់គាត់។ មកស្វែងយល់ពីវិធីសាស្ត្រងាយៗក្នុងការមើលថែលោកអ្នកមានគុណ។

យើងតែងតែនិយាយអំពី «សេចក្តីស្រឡាញ់» ស្ទើរតែរាល់ថ្ងៃ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា តើវាមានន័យយ៉ាងណាឱ្យពិតប្រាកដ? ក្នុងចិត្តវិទ្យា សេចក្តីស្រឡាញ់មិនមែនគ្រាន់តែជាអារម្មណ៍ដែលកើតឡើងហើយបាត់ទៅវិញនោះទេ ប៉ុន្តែវាជា «ទង្វើ» និង «ការសម្រេចចិត្ត»។សេចក្តីស្រឡាញ់ដ៏រឹងមាំមួយ ត្រូវការកត្តាគន្លឹះសំខាន់ៗទាំងនេះ៖🌱 ការយកចិត្តទុកដាក់ (Care): ការផ្តល់តម្លៃ និងការគិតគូរដល់សុខុមាលភាពរបស់មនុស្សម្នាក់ទៀត ស្មើនឹងការគិតគូរដល់ខ្លួនឯង។🛡️ ការគោរព (Respect): ការទទួលស្គាល់ថាគេជាមនុស្សម្នាក់ដែលមានឯករាជ្យភាព មានគំនិត និងតម្លៃផ្ទាល់ខ្លួន ដោយមិនព្យាយាមផ្លាស់ប្តូរគេឱ្យទៅជាមនុស្សដែលយើងចង់បាន។🔍 ការយល់ដឹង (Understanding): ការព្យាយាមមើលឱ្យឃើញ និងយល់ពីពិភពលោករបស់គេ តាមរយៈភ្នែករបស់គេ មិនមែនតាមរយៈការវិនិច្ឆ័យរបស់យើងទេ។⚡ ការទទួលខុសត្រូវ (Responsibility): ការត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្លូវចិត្ត និងផ្លូវកាយរបស់គ្នាទៅវិញទៅមក។💡 សេចក្តីស្រឡាញ់ មិនមែនជាការរកមនុស្សម្នាក់ដែលល្អឥតខ្ចោះ ដើម្បីមកស្រឡាញ់នោះទេ។ តែវាគឺជាការរៀនមើលឃើញពីភាពល្អឥតខ្ចោះនៅក្នុងមនុស្សម្នាក់ ដែលមិនល្អឥតខ្ចោះ។តើសម្រាប់អ្នក សេចក្តីស្រឡាញ់មានន័យដូចម្តេច? សូមចែករំលែកមតិយោបល់របស់អ្នកនៅខាងក្រោម!#MentalLibrary #សេចក្តីស្រឡាញ់ #ចិត្តវិទ្យានៃសេចក្តីស្រឡាញ់ #សុខភាពផ្លូវចិត្ត #LovePsychology #SelfGrowth

មនុស្សភាគច្រើនតែងគិតថា ទាល់តែមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ទើបត្រូវជួបអ្នកចិត្តសាស្រ្ត។ ប៉ុន្តែតាមពិតទៅ តួនាទីរបស់អ្នកចិត្តសាស្ត្រមានទំហំធំ និងមានតម្លៃជាងនេះ៖🤝 ជាអ្នកស្តាប់ដ៏សុវត្ថិភាព៖ ផ្តល់កន្លែងមួយដែលអ្នកអាចនិយាយរៀបរាប់គ្រប់យ៉ាងដោយសេរី ដោយគ្មានការវិនិច្ឆ័យ ឬកាត់សេចក្តី។🔍 ជួយស្វែងរកឫសគល់នៃបញ្ហា៖ ជួយអ្នកឱ្យយល់ដឹងពីអារម្មណ៍ គំនិត និងឥរិយាបថរបស់ខ្លួនឯង តាមរយៈវិធីសាស្ត្រវិទ្យាសាស្ត្រច្បាស់លាស់។🛠️ ផ្តល់វិធីសាស្រ្តដោះស្រាយបញ្ហា (Coping Tools)៖ ជួយបង្កើតជំនាញ និងវិធីសាស្ត្រក្នុងការទប់ទល់នឹងភាពស្ត្រេស ព្រឹត្តិការណ៍ប៉ះទង្គិចផ្លូវចិត្ត (Trauma) និងការគ្រប់គ្រងអារម្មណ៍។🌱 គាំទ្រក្នុងការ ជួយអ្នកឱ្យមើលឃើញពីសក្តានុពលខ្លួនឯង កសាងភាពរឹងមាំផ្លូវចិត្ត (Resilience) និងបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។💡 អ្នកចិត្តវិទ្យាមិនមែនជាអ្នកផ្លាស់ប្តូរជីវិតជំនួសអ្នកទេ ប៉ុន្តែជាអ្នកកាន់ចង្កៀងនាំផ្លូវ ជួយឱ្យអ្នករកឃើញកម្លាំងដ៏ខ្លាំងក្លាដែលមាននៅក្នុងខ្លួនអ្នករួចជាស្រេច។ការស្វែងរកជំនួយពីអ្នកចិត្តសាស្រ្ត មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ប៉ុន្តែវាជាសញ្ញានៃភាពក្លាហានក្នុងការមើលថែ និងស្រឡាញ់ខ្លួនឯង។#MentalLibrary #សុខភាពផ្លូវចិត្ត #តួនាទីអ្នកចិត្តវិទ្យា #ចិត្តវិទ្យា #Psychologist #MentalHealthAwareness

តើអ្នកធ្លាប់មានអារម្មណ៍ថាអន្ទះអន្ទែងពេលអត់ទូរស័ព្ទនៅជិតខ្លួន ឬតែងតែចុចទូរស័ព្ទដោយគ្មានគោលដៅរាប់ម៉ោងដែរទេ? ក្នុងសម័យឌីជីថលនេះ ទូរស័ព្ទបានក្លាយជាចំណែកមួយមិនអាចខ្វះបាន ប៉ុន្តែវាក៏អាចក្លាយជា "គុកដេក" មួយដែលឃុំឃាំងពេលវេលា និងសុខភាពផ្លូវចិត្តរបស់យើងផងដែរ។វីដេអូនេះនឹងនាំអ្នកទាំងអស់គ្នាមកវិភាគពី «ការញៀនទូរស័ព្ទ» តាមបែបចិត្តសាស្រ្ត៖សញ្ញាព្រមានដែលបញ្ជាក់ថា អ្នកកំពុងរងឥទ្ធិពលពីការញៀនទូរស័ព្ទ។ផលប៉ះពាល់ទៅលើការផ្តោតអារម្មណ៍ (Focus) សុខភាពផ្លូវចិត្ត និងទំនាក់ទំនងជុំវិញខ្លួន។វិធីសាស្ត្រងាយៗក្នុងការធ្វើ "Digital Detox" ដើម្បីគ្រប់គ្រងការប្រើប្រាស់ និងយកពេលវេលាដ៏មានតម្លៃរបស់អ្នកត្រឡប់មកវិញ។មកផ្លាស់ប្តូរទម្លាប់ពីការឱ្យទូរស័ព្ទគ្រប់គ្រងយើង មកជាការគ្រប់គ្រងទូរស័ព្ទដើម្បីការរីកចម្រើនពិតប្រាកដក្នុងជីវិត!

រាល់ព្រឹត្តិការណ៍ដែលយើងបានឆ្លងកាត់ក្នុងជីវិត មិនថាស្នាមញញឹម ការខកបំណង ការបាត់បង់ ឬភាពជោគជ័យនោះទេ សុទ្ធតែបានបន្សល់ទុកនូវដានយ៉ាងជ្រៅនៅក្នុងចិត្តរបស់យើងម្នាក់ៗ។នៅក្នុងវីដេអូនេះ យើងនឹងមកជជែក និងស្វែងយល់អំពី "ទំនាក់ទំនងរវាងបទពិសោធន៍ជីវិត និងសុខភាពផ្លូវចិត្ត"។ យើងនឹងលើកយកចំណុចសំខាន់ៗមកចែករំលែកដូចជា៖តើព្រឹត្តិការណ៍ក្នុងអតីតកាល ប៉ះពាល់ដល់អារម្មណ៍ និងការគិតរបស់យើងនៅបច្ចុប្បន្នដោយរបៀបណា?ការយល់ដឹងពីខ្លួនឯង (Self-Awareness) តាមរយៈបទពិសោធន៍ដែលបានជួបប្រទះ។វិធីសាស្ត្រក្នុងការទទួលយកភាព បត់បែន និងស្តារសុខភាពផ្លូវចិត្តឱ្យរឹងមាំឡើងវិញ (Resilience)។ជីវិតមិនមែនមានតែភាពល្អឥតខ្ចោះនោះទេ ប៉ុន្តែការយល់ដឹងពីសុខភាពផ្លូវចិត្ត នឹងជួយឱ្យយើងអាចឈរជើងបានយ៉ាងរឹងមាំ ទោះបីជាត្រូវឆ្លងកាត់ព្យុះភ្លៀងនៃជីវិតច្រើនយ៉ាងណាក៏ដោយ។

នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ យើងតែងតែត្រូវបានបង្រៀនឱ្យរត់ប្រណាំង និងប្រកួតប្រជែងគ្នាដើម្បីភាពលេចធ្លោ។ ប៉ុន្តែ តើអ្នកដឹងទេថា ការប្រកួតប្រជែងខ្លាំងពេកអាចបង្កើតនូវសម្ពាធ ភាពតានតឹង និងភាពឯកោ?វីដេអូនេះនឹងនាំអ្នកទាំងអស់គ្នាមកស្វែងយល់ពីរបត់ថ្មីនៃការអភិវឌ្ឍខ្លួន និងការការងារ គឺ «ការផ្លាស់ប្តូរពីការប្រកួតប្រជែង មកជាកិច្ចសហការណ៍»។ យើងនឹងជជែកគ្នាពី៖· ផលប៉ះពាល់ផ្លូវចិត្តនៃការប្រកួតប្រជែងដែលគ្មានដែនកំណត់។· ថាមពលនៃ "កិច្ចសហការ" (Collaboration) ដែលជួយឱ្យយើងដើរបានឆ្ងាយ និងមានក្ដីសុខជាងមុន។· គន្លឹះក្នុងការផ្លាស់ប្តូរផ្នត់គំនិត (Mindset) ពីការចង់ឈ្នះអ្នកដទៃ មកជាការរីកចម្រើនទៅជាមួយគ្នា។មិនថាអ្នកជាសិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន ឬជាអ្នកដឹកនាំនោះទេ វីដេអូនេះនឹងជួយឱ្យអ្នកមើលឃើញពីឱកាសថ្មីៗតាមរយៈការចាប់ដៃគូ និងសហការគ្នា!

មនុស្សជាច្រើនតែងតែយល់ច្រឡំថា ជំងឺធ្លាក់ទឹកចិត្ត (Depression) គឺគ្រាន់តែជាអារម្មណ៍ទន់ជ្រាយ ខូចចិត្ត ឬកើតទុក្ខធម្មតា ហើយក៏អាចបាត់ទៅវិញ។ ប៉ុន្តែនៅក្នុងការពិត ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺផ្លូវចិត្តពិតប្រាកដមួយ ដែលប៉ះពាល់ដល់ គំនិត អារម្មណ៍ និងរាងកាយទាំងមូល។តើធ្វើដូចម្តេចទើបដឹងថា វាជាសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត? មកសង្កេតចំណុចគន្លឹះទាំងនេះ៖· បាត់បង់ចំណាប់អារម្មណ៍៖ លែងចង់ធ្វើអ្វីដែលខ្លួនធ្លាប់តែចូលចិត្តធ្វើពីមុន (ដូចជា លែងចង់ស្តាប់តន្ត្រី លែងចង់ជួបមិត្តភក្តិ ឬលែងចង់ធ្វើអ្វីដែលធ្លាប់ចូលចិត្តពីមុនមក)។· អារម្មណ៍ស្រងូតស្រងាត់អូសបន្លាយ៖ មានអារម្មណ៍ទទេស្អាត អស់សង្ឃឹម ឬមួម៉ៅខុសធម្មតា ស្ទើរតែរាល់ថ្ងៃ និងបន្តបន្ទាប់គ្នាចាប់ពី ២ សប្តាហ៍ឡើងទៅ។· ការប្រែប្រួលរាងកាយ៖ អស់កម្លាំងល្ហិតល្ហៃ ទោះបីជាមិនបានធ្វើការធ្ងន់, មានបញ្ហាដំណេក (គេងមិនលក់ ឬគេងច្រើនជ្រុល), និងការប្រែប្រួលរបបអាហារ (ញ៉ាំមិនចូល ឬញ៉ាំច្រើនខុសប្រក្រតី)។· បន្ទោសខ្លួនឯង៖ តែងតែមានគំនិតអវិជ្ជមានមកលើខ្លួនឯង គិតថាខ្លួនគ្មានតម្លៃ ឬនាំតែទុក្ខឱ្យអ្នកដទៃ។

តើអ្វីទៅជា Secondary Traumatic Stress? | ការពារការហត់នឿយផ្លូវចិត្តជាមួយ Dr. Sao Solynet តើអ្នកធ្លាប់មានអារម្មណ៍ថាហត់នឿយខ្លាំង ខកចិត្ត ឬស្រ្តេស បន្ទាប់ពីបានស្តាប់ ឬជួយដោះស្រាយបញ្ហាលំបាកៗ និងរឿងរ៉ាវប៉ះទង្គិចផ្លូវចិត្តរបស់អ្នកដទៃដែរឬទេ? នៅក្នុងវីដេអូនេះ យើងនឹងមកស្វែងយល់ជាមួយ Dr. Sao Solynet (Psychiatric Resident and Clinical Psychologist) អំពី ការប៉ះទង្គិចផ្លូវចិត្តដោយប្រយោល (Secondary Traumatic Stress)។ នេះជាសម្ពាធផ្លូវចិត្តមួយដែលជារឿយៗកើតឡើងលើអ្នកផ្ដល់សេវា គ្រូពេទ្យ អ្នកជំនាញចិត្តសាស្រ្ត អ្នកសង្គមកិច្ច ឬអ្នកដែលតែងតែចំណាយកម្លាំងចិត្តដើម្បីមើលថែ និងជួយដល់អ្នកដទៃ។ "អ្នកមិនអាចធ្វើជាអ្នកប្រឹក្សាផ្លូវចិត្តរបស់មនុស្សគ្រប់គ្នានោះទេ ហើយអ្នកក៏មិនគួរព្យាយាមធ្វើបែបនោះគ្រប់ពេលដែរ។ ពេលខ្លះ យើងត្រូវការភាពកំប្លែងលេងសើចបន្តិចបន្តួច ដើម្បីរស់នៅជាមនុស្សធម្មតាម្នាក់ នៅខាងក្រៅបន្ទប់ប្រឹក្សាយោបល់។" — Dr. Sao Solynet សូមកុំភ្លេចចុច Subscribe និងចុចរូបកណ្តឹង ដើម្បីទទួលបានវីដេអូចំណេះដឹងផ្នែកចិត្តសាស្រ្ត និងសុខភាពផ្លូវចិត្តថ្មីៗជាបន្តបន្ទាប់ពីផ្លេតហ្វមរបស់យើង! Have you ever felt emotionally exhausted, overwhelmed, or deeply stressed after listening to or helping someone push through their trauma? In this episode, we dive deep into Secondary Traumatic Stress (STS), with Dr. Sao Solynet (Psychiatric Resident and Clinical Psychologist). This condition often impacts healthcare professionals, therapists, social workers, and natural caregivers who spend their lives absorbing the trauma of others. Learn how to recognize the signs of STS and discover essential strategies to protect your own mental light while continuing to support those around you. "You can't be everyone's therapist, and you shouldn't strive to be one all the time. Sometimes a dose of silliness is needed to function as a human being outside of the therapy room." — Dr. Sao Solynet #MentalLibrary #SecondaryTraumaticStress #Compassion Fatigue #MentalHealthCambodia #PsychologyKhmer #DrSaoSolynet #SelfCareForHelpers #សុខភាពផ្លូវចិត្ត

មនុស្សជាច្រើនតែងនិយាយថា "ស្នេហាមិនអាស្រ័យលើលុយកាក់ទេ" ប៉ុន្តែនៅក្នុងពិភពពិត ទំនាក់ទំនងមួយអាចរឹងមាំទៅបាន លុះត្រាតែមានការយល់ដឹង និងការគ្រប់គ្រងរឿងហិរញ្ញវត្ថុរួមគ្នា។ លុយមិនមែនជាអ្វីៗគ្រប់យ៉ាងក្នុងស្នេហានោះទេ ប៉ុន្តែបញ្ហាលុយកាក់អាចក្លាយជាថ្នាំពុលបំផ្លាញក្តីសុខក្នុងគ្រួសារបាន បើសិនជាយើងមិនចេះនិយាយគ្នាដោយតម្លាភាព។ មកជជែកគ្នាអំពីរបៀបបង្កើតតុល្យភាពរវាង "បេះដូង" និង "កាបូបលុយ" សូមស្ដាប់នៅក្នុងវីដេអូសម្លេងនេះទាំងអស់គ្នា។