
Hosted by SBS · KM

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សកម្មជនអូស្ត្រាលីដែលត្រូវបានដោះលែងពីការឃុំឃាំងរបស់អ៊ីស្រាអែល រៀបរាប់ពីបទពិសោធន៍របស់ពួកគេ។ ** មានសេចក្តីរាយការណ៍ថា ជនជាតិអូស្ត្រាលីមួយក្រុមទៀតដែលមានទំនាក់ទំនងជាមួយក្រុម IS បានចាកចេញពីជំរំជនភៀសខ្លួនក្នុងប្រទេសស៊ីរី ដើម្បីវិលត្រឡប់មកមាតុប្រទេសវិញ។ ** សមាជិកនៃក្រុម Stolen Generations បានប្រមូលផ្តុំគ្នានៅរដ្ឋគ្វីនស្លេន ដើម្បីប្រារព្ធខួប។

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ប្រមាណជាង ៤ពាន់លានដុល្លារ ឬស្មើនឹង ៧,៨៥% នៃផលិតផលសរុបក្នុងស្រុក សម្រាប់ឆ្នាំ២០២៧, ២០២៨ និងឆ្នាំ២០២៩។ ក្នុងនោះ កញ្ចប់ទឹកប្រាក់ ដែលរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយលើវិស័យការពារជាតិ មានប្រមាណជាង ២ពាន់លានដុល្លារ សម្រាប់រយៈពេល ៣ឆ្នាំ។ នេះបើតាមសារាចរ ស្តីពី ការរៀបចំផែនការថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧ ដែលបានចេញផ្សាយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាល ដែលលោក កំពុងដឹកនាំ បន្តពីឪពុក ចាប់ពីខែសីហា ឆ្នាំ២០២៣ មកដល់ពេលនេះ បានសម្រេចកែទម្រង់ ដោយគ្រោងកាត់បន្ថយ ៣អគ្គនាយកដ្ឋាន និង ៣០នាយកដ្ឋាន នៅតាមក្រសួងស្ថាប័ន ចំនួន ១៦។

**អត្រាគ្មានការងារធ្វើរបស់អូស្រ្តាលីបានកើនឡើងដល់ ៤.៥ ភាគរយ។ ** រដ្ឋមន្ត្រីការបរទេស Penny Wong ដាក់ស្លាកការចេរប្រទិច សកម្មជនគាំទ្រប៉ាឡេស្ទីនដែលជាប់ឃុំឃាំងថាជា "រឿងគួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន" ** ចិន និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់សិបលើវិស័យជាច្រើន។

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ការធ្វើចត្តាឡីស័កករណីឆ្លង និងអ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺ មានសារៈសំខាន់ជាខ្លាំង ខណៈដែលការឆ្លើយតបទៅនឹងជំងឺអេបូឡានៅក្នុងប្រទេសកុងហ្គោនៅតែបន្ត។ ** ក្រសួងសុខាភិបាលអូស្រ្តាលីថា ការផ្ទុះឡើងនៃជំងឺខាន់ស្លាក់ នាពេលនេះ គឺជាករណីដ៏ធំបំផុត ដែលបានឃើញក្នុងរយៈពេលជាច្រើនឆ្នាំ។ ** ក្រុមសហគ្រិនវ័យក្មេងកំពុងជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធពិចារណាឡើងវិញ នូវការផ្លាស់ប្តូរពន្ធលើផលចំណេញមូលធន។

តម្លៃប្រេងសាំង នៅក្នុងប្រទេសកម្ពុជា បានហក់ឡើងថ្លៃវិញ។ ពោលគឺចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ប្រេងសាំងធម្មតា ឡើងថ្លៃដល់ ៥៤០០រៀល ស្មើប្រមាណ ១,៣៤ដុល្លារអាម៉េរិក ក្នុង ១លីត្រ និងប្រេងម៉ាស៊ូត ថ្លៃ ៥៤៥០រៀល ស្មើប្រមាណ ១,៣៦ដុល្លារអាមេរិក ក្នុង ១លីត្រ។

ការប្រកួតប្រជែងនៅតែបន្តលើអនាគតនៃប្រព័ន្ធពន្ធដាររបស់ប្រទេសអូស្ត្រាលី បន្ទាប់ពីការប្រកាសកញ្ចប់ថវិកាសហព័ន្ធកាលពីសប្តាហ៍មុន។ គណបក្សសម្ព័ន្ធបានបង្ហាញគោលនយោបាយដ៏មុះមុតរបស់ខ្លួនលើបញ្ហាពន្ធ និងលំនៅដ្ឋាន ខណៈពេលដែលលោកហិរញ្ញិកសហព័ន្ធកំពុងធ្វើការងារយ៉ាងស្វិតស្វាញដើម្បីបញ្ចុះបញ្ចូលលើការផ្លាស់ប្តូរបីចំណុច ដែលប៉ះពាល់ដល់ការកាត់កងពន្ធ (Negative Gearing) ពន្ធលើផលចំណេញមូលធន (Capital Gains) និង ភារៈគ្រប់គ្រង (Trusts)។ ការស្ទង់មតិថ្មីពីរបានបង្ហាញថា កញ្ចប់ថវិកាសហព័ន្ធរបស់លោកហិរញ្ញិក ទទួលបានផលមិនល្អពីអ្នកបោះឆ្នោត - ប៉ុន្តែលោក Jim Chalmers បានប្រកាសថា ផលចំណេញរយៈពេលវែង ពីការផ្លាស់ប្តូរពន្ធលើលំនៅដ្ឋានដ៏ចម្រូងចម្រាសនេះ គឺមានតម្លៃសមនឹងទទួលរងការឈឺចាប់នយោបាយរយៈពេលខ្លី។

**បុរសក្រុងស៊ីដនីម្នាក់ ប្រឈមមុខនឹងតុលាការ ជាមួយបទចោទប្រកាន់ឃាតកម្មបីករណី។ ** ក្តីបារម្ភសម្រាប់ជនជាតិអូស្ត្រាលីនៅលើនាវាជំនួយ ដែលត្រូវបានស្ទាក់ចាប់ដោយយោធាអ៊ីស្រាអែល. ** សហរដ្ឋអាមេរិកនឹងត្រួតពិនិត្យអ្នកដំណើរតាមផ្លូវអាកាសពីតំបន់ដែលរងគ្រោះដោយជំងឺអេបូឡា។

Australia's petrol and diesel prices remain under pressure. The RBA’s decision to hike the cash rate this month is adding to the financial strain facing many households. We look at some free and independent support services that are available to help people manage financial stress. - តម្លៃលក់រាយនៃប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងប្រទេសអូស្ត្រាលី នៅតែស្ថិតក្រោមសម្ពាធ ខណៈដែលសង្គ្រាមអាមេរិក-អ៊ីរ៉ង់ បច្ចុប្បន្នចូលដល់ខែទីបីហើយ។ សម្រាប់ក្រុមគ្រួសារអូស្ត្រាលីជាច្រើន សម្ពាធបានកើនឡើងទ្វេដង បន្ទាប់ពីសេចក្តីសម្រេច របស់ធនាគារកណ្តាលអូស្ត្រាលី ក្នុងការដំឡើងអត្រាការប្រាក់ខ្ពស់នៅខែនេះ។ នៅក្នុងរបាយការណ៍នេះ យើងពិនិត្យមើលសេវាកម្មដែលឯករាជ្យ និងដោយឥតគិតថ្លៃ ដែលមានដើម្បីជួយដល់ប្រជាជនគ្រប់គ្រងភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។

** លោកនាយករដ្ឋមន្ត្រី ការពារការផ្លាស់ប្តូររបស់រដ្ឋាភិបាលលោកចំពោះប្រព័ន្ធពន្ធដារ ដែលចាំបាច់សម្រាប់យុវជនអូស្ត្រាលីចូលក្នុងទីផ្សារលំនៅដ្ឋាន។ ** មេដឹកនាំបក្សប្រឆាំងប្រើប្រាស់ការឆ្លើយតបកញ្ចប់ថវិកាដើម្បីបង្ហាញពីការផ្លាស់ប្តូរពន្ធ អន្តោប្រវេសន៍ និងសុខុមាលភាព។ ** អូស្រ្តាលីឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតចម្រៀង Eurovision។