
Hosted by SBS · KM

Influenza is a highly contagious viral infection. As flu season begins in Australia, here’s what you need to know to protect yourself, your family and the most vulnerable in our community. - គ្រុនផ្តាសាយធំឬ Influenza គឺជាមេរោគដែលឆ្លងខ្លាំង ហើយចរាចរពេញមួយឆ្នាំ ប៉ុន្តែសកម្មភាពផ្តាសាយកើនឡើងក្នុងរដូវស្លឹកឈើជ្រុះ ដោយការឆ្លងកើនឡើងខ្ពស់បំផុតក្នុងរដូវរងា។ នេះជាអ្វីដែលអ្នកត្រូវដឹងដើម្បីការពារខ្លួនអ្នក ក្រុមគ្រួសារអ្នក និងជនងាយរងគ្រោះបំផុតនៅក្នុងសហគមន៍របស់អ្នក។

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** សុន្ទរកថាឆ្លើយតបថវិការបស់លោក Angus Taylor រងការរិះគន់ចំពោះការប្រមាថជនអន្តោប្រវេសន៍។ **គ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងមួយនៅរដ្ឋគ្វីនស្លេន បានឆក់យកជីវិតស្ត្រីម្នាក់ ព្រមទាំងមានជនបរទេស ក្នុងចំណោមអ្នករងរបួស។ ** លោក ដូណាល់ ត្រាំ និយាយថា ប្រធានាធិបតីចិន បានស្នើជួយសម្របសម្រួលសន្តិភាពជាមួយអ៊ីរ៉ង់។

អង្គភាព CMAC កំពុងដំណើរការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម នៅតំបន់ប្រាសាទព្រះវិហារ ដោយផ្អែកតាមសំណើររបស់អាជ្ញាធរជាតិព្រះវិហារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រផ្តល់ជំនួយហិរញ្ញប្បទាន ដោយអង្គការយូណេស្កូ។ នេះបើតាមលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC។

**លោក ដូណាល់ ត្រាំ ទៅដល់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយលោក ស៊ី ជីនពីង។ **មេដឹកនាំបក្សប្រឆាំង នឹងប្រើប្រាស់សុន្ទរកថាឆ្លើយតបកញ្ចប់ថវិកាលើកដំបូងរបស់លោក ដើម្បីភ្ជាប់ការទទួលយកអន្តោប្រវេសន៍ ទៅនឹងចំនួនផ្ទះសាងសង់ថ្មី ។ **ចៅក្រមសម្រេចថា ក្រុមហ៊ុន Coles បានបោកបញ្ឆោតអតិថិជននៅក្នុងយុទ្ធនាការកំណត់តម្លៃ "Down Down" របស់ខ្លួន។

មានការរំពឹងទុកជាមុនច្រើនក្រៃលែង នៅមុនពេលប្រកាសកញ្ចប់ថវិកាឆ្នាំនេះ អំពីអ្វីដែលនឹងកើតឡើងសម្រាប់អ្នកវិនិយោគលើលំនៅដ្ឋាន។ ឥឡូវនេះយើងដឹងហើយថា លោកហិរញ្ញិក Jim Chalmers មានផែនការអ្វីខ្លះសម្រាប់ការបញ្ចុះតម្លៃពន្ធលើផលចំណេញមូលធន Capital Gains Tax និងការកាត់កងពន្ធអវិជ្ជមាន Negaive Gearing ដែលពន្ធទាំងពីរនេះត្រូវបានគេបន្ទោសថា កាន់ជើងវិនិយោគិនជាជាងអ្នកទិញផ្ទះដំបូង និងធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង។ សំណួរសួរថា តើឥឡូវនេះមានអ្វីកើតឡើងចំពោះទីផ្សារលំនៅដ្ឋាន និងអ្នកទិញជាសក្តានុពល?

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** រដ្ឋាភិបាលសហព័ន្ធដាក់ចេញនូវកំណែទម្រង់ពន្ធដារក្នុងបំណងជួយយុវជនអូស្ត្រាលីកាន់តែច្រើនឲ្យមានលទ្ធិភាពទិញផ្ទះ។ ** អូស្ត្រាលីដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ជុំវិញការបង្ក្រាបរបស់ខ្លួនលើក្រុមបាតុករ និងស្ត្រី។ ** វិស័យម្ហូបអាហារ និងគ្រឿងទេសអូស្ត្រាលីកំពុងព្រមានថា អ្នកទិញអាចប្រឈមមុខនឹងតម្លៃខ្ពស់ក្នុងពេលឆាប់ៗនេះ។

លោកហិរញ្ញិក Jim Chalmers បានចេញកញ្ចប់ថវិកាឆ្នាំ ២០២៦ របស់លោក ដែលលោកហៅថាជា «ផ្លូវដ៏លំបាកនៃកំណែទម្រង់»។ ចំណុចកណ្តាលនៃកញ្ចប់ថវិកានេះគឺការផ្លាស់ប្តូរពន្ធលើលំនៅដ្ឋាន និងការសន្សំប្រាក់ចំនួន ៣៥ ពាន់លានដុល្លារពីកំណែទម្រង់គម្រោងធានារ៉ាប់រងពិការភាពជាតិNDIS។

** កញ្ចប់ថវិកាសហព័ន្ធនឹងប្រសើរឡើង ៤៥ ពាន់លានដុល្លារក្នុងរយៈពេលបួនឆ្នាំខាងមុខ។ ** ជនជាតិអូស្រ្តាលីចុះពីកប៉ាល់ទេសចរណ៍ដែលផ្ទុះមេរោគ hantavirus ត្រូវធ្វើចត្តាឡីស័ក៣សប្តាហ៍។ ** លោក ដូណាល់ ត្រាំ បដិសេធសំណើឆ្លើយតបរបស់អ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១០ សប្តាហ៍។

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា បានប្រកាសជំហរច្បាស់លាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ាណែត មិនមានការចាំបាច់ ត្រូវចរចាជាមួយថៃ ដើម្បីបង្កើតកិច្ចព្រមព្រៀងទ្វេភាគីថ្មីណាមួយទៀតឡើយ។ ជំហររបស់កម្ពុជាដូច្នេះ គឺក្រោយពីថៃ បានសម្រេចលុបចោលជាឯកតោភាគីលើអនុស្សារណៈយោគយល់គ្នា ឬ MOU 2001 ស្តីពីព្រំដែនសមុទ្រត្រួតស៊ីគ្នា។

** ស្ត្រីអូស្ត្រាលីបីនាក់ដែលមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាម ប្រឈមមុខនឹងការចោទប្រកាន់ដែលមានទោសជាប់ពន្ធនាគារអតិបរមា ១០ឆ្នាំ និង ២៥ឆ្នាំ។ **គណបក្សសម្ព័ន្ធបានទទួលស្គាល់ថា ការរក្សាអាសនៈក្នុងតំបន់Farrer នឹងមានការលំបាក នៅមុនពេលការបោះឆ្នោត។ **រដ្ឋញូសៅវែលប្រកាសបញ្ចប់ការងារអ្នកម៉ៅការ លើគម្រោងរថភ្លើងក្រោមដី នៃអាកាសយានដ្ឋាន Western Sydney។