
Hosted by SBS · EN

** រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បានលាលែងពីតំណែង មុនពេលធ្វើសន្និសីទសារព័ត៌មានជាមួយសហភាគីអូស្ត្រាលី។ ** ហិរញ្ញិកសហព័ន្ធថា រដ្ឋាភិបាលនឹងរកដំណោះស្រាយ សម្រាប់ក្រុមហ៊ុនបង្កើតថ្មី startup ដែល បារម្ភអំពីការផ្លាស់ប្តូរពន្ធCGT។ **រដ្ឋមន្ត្រីថ្នាក់រដ្ឋ និងដែនដីនិយាយថា ការផ្លាស់ប្តូរ NDIS ដែលបានគ្រោងទុក របស់រដ្ឋាភិបាលសហព័ន្ធ មានហានិភ័យធ្វើឱ្យជនពិការជាប់គាំង។

ការស្រាវជ្រាវថ្មីបង្ហាញថា សមាមាត្ររវាងក្មេងស្រី និងក្មេងប្រុសដែលមានជំងឺអូទីសឹមគឺប្រកៀកប្រកិតគ្នាជាងអ្វីដែលធ្លាប់គិតទៅទៀត។ គេយល់ថា សមាមាត្របច្ចុប្បន្ននៃបុរស និងស្ត្រីដែលមានជំងឺអូទីសឹមគឺ ប្រុស៤ និងស្រី១ តែទោះជាយ៉ាងណាក៏ដោយ ការសិក្សាថ្មីៗបានបង្ហាញថា គម្លាតអាចទាបដល់ទៅ ប្រុស២ និងស្រី១។ ខណៈពេលដែលគម្លាតនេះកំពុងបិទបន្តិចម្តងៗ ស្ត្រីដែលមានអាយុលើសពីសែសិបឆ្នាំកំពុងក្លាយជាក្រុមដ៏សំខាន់មួយ ដើម្បីស្វែងរកការធ្វើរោគវិនិច្ឆ័យ។

*** សហរដ្ឋអាមេរិកមានគម្រោងបើកការវាយប្រហារជាថ្មីមកលើប្រទេសអ៊ីរ៉ង់។ *** នាយករដ្ឋមន្ត្រីអូស្រ្តាលីមិនបានច្រានចោលការពន្យារពេលអនុគ្រោះពន្ធលើប្រេងឥន្ធនៈបន្តទៀតនោះទេ។ *** ការងាររហូតដល់ 300 កន្លែងនឹងត្រូវកាត់បន្ថយនៅ Southern Cross Media Group ដែលជាក្រុមហ៊ុននៅពីក្រោយ Seven Network, The West Australian និង Triple M។

Electric vehicles are becoming more common on Australian roads as fuel prices remain unstable and more drivers look for cheaper ways to travel. Here's what you need to know if you are thinking about making the switch. - រថយន្តអគ្គិសនី ឬហៅកាត់ថាEVs កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗនៅក្នុងប្រទេសអូស្រ្តាលី ខណៈដែលតម្លៃប្រេងឥន្ធនៈនៅតែមិនប្រាកដប្រជា ហើយអ្នកបើកបរកាន់តែច្រើនសម្លឹករកវិធីសាស្រ្តធ្វើដំណើរដែលចំណាយអស់តិចជាងមុន។ នេះគឺជាអ្វីដែលអ្នកត្រូវដឹង ប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរទៅប្រើរថយន្តអគ្គិសនី។

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **មេដឹកនាំបក្សលីបឺរលនៃរដ្ឋវិចថូរៀ លោកស្រី Jess Wilson មានទំនុកចិត្តថា អាចឈ្នះការបោះឆ្នោតរដ្ឋ ដោយមិនចាំបាច់មានការគាំទ្រពីគណបក្ស One Nation។ ** រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានទំនុកចិត្តថា កម្មវិធី Thriving Kids ដែលជំនួស NDIS នឹងរួចរាល់មុនពេលផ្លាស់ប្តូរដែលបានគ្រោងទុក។ **មានការសង្ស័យអំពីទស្សនវិស័យនៃកិច្ចព្រមព្រៀងសន្តិភាពមជ្ឈិមបូព៌ា បន្ទាប់ពីលោកត្រាំ ចោទ អ៊ីរ៉ង់បាញ់ទម្លាក់ឧទ្ធម្ភាគចក្រអាមេរិក។

នៅក្នុងវេទិកាអនាគតអាស៊ាន លើកទី៣ នៅប្រទេសវៀតណាម នាថ្ងៃទី៩ ខែមិថុនា កម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីក្តីបារម្ភ ចំពោះការធ្វើសកម្មភាពនានា នៅលើដីជាក់ស្តែង របស់យោធាថៃ នៅក្នុងតំបន់កាន់កាប់ ដែលស្ថិតនៅជ្រៅ ក្នុងទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាឪពុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសនៅចំពោះមុខបងប្អូនជនភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ទទួលស្គាល់ថា កម្ពុជាមិនបានត្រៀមខ្លួន ដើម្បីវាយប្រយុទ្ធជាមួយថៃឡើយ។ ការប្រកាសដូច្នេះ ក៏ព្រោះតែមហាជនមួយចំនួន ខឹងសម្បានឹងសកម្មភាព ឈ្លានពានរបស់យោធាថៃ ខណៈរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយកូនប្រុសរបស់លោក បានត្រឹមចេញតវ៉ា តាមផ្នែកការទូត។

រដ្ឋាភិបាលសហព័ន្ធ គណបក្សហ្រ្គីន និងគណបក្សសម្ព័ន្ធ កំពុងជាប់គាំងលើវិធានការក្រោយកញ្ចប់ថវិកាលើបញ្ហាពន្ធដារ និង NDIS - ដោយនៅសល់តែកិច្ចប្រជុំពីរសប្តាហ៍ម្តងតែមួយលើកទៀតប៉ុណ្ណោះ មុនពេលសភាសម្រាកសម្រាប់រដូវរងារយៈពេលប្រាំសប្តាហ៍។ ខណៈពេលដែលការចរចានៅតែបន្ត អ្នកចូលរួមក្នុងគម្រោងNDIS កំពុងប្រឈមមុខនឹងការរង់ចាំដ៏អន្ទះសារ ដោយគម្រោងនេះត្រូវបានកំណត់សម្រាប់ការផ្លាស់ប្តូរដ៏សំខាន់មួយ រួមទាំងការកាត់បន្ថយយ៉ាងសម្បើម។

**យ៉ាងហោចណាស់មនុស្ស ៣៥ នាក់បានស្លាប់ ១៤៤ នាក់រងរបួស ១២ នាក់បាត់ខ្លួន នៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសហ្វីលីពីន។ ** អភិបាលរដ្ឋវិចថូរៀ បដិសេធការស្មានទុកជាមុនអំពីការបែកធ្លាយនៃភាពជាអ្នកដឹកនាំ។ ** អាជីវកម្មកំពុងរៀបចំសម្រាប់ការផ្លាស់ប្តូរសំខាន់ៗចំពោះការទូទាត់ប្រាក់សោធននិវត្តន៍ចាប់ពីខែក្រោយទៅ។

Learn a new phrase and make your English sound more natural and interesting. Words We Use is a bilingual series that helps you understand idioms like 'Man On!'. - រៀនឃ្លាថ្មីមួយ ហើយធ្វើឱ្យភាសាអង់គ្លេសរបស់អ្នកស្តាប់ទៅកាន់តែដូចធម្មជាតិ និងគួរឱ្យចាប់អារម្មណ៍។ Words We Use គឺជាស៊េរីផតខាស្តិ៍ពីរភាសាដែលជួយអ្នកឱ្យយល់អំពីសំនួនវោហារដូចជាពាក្យថា 'Man On!'។