
Hosted by SBS · EN

**តួលេខថ្មីបង្ហាញថា ភាពគ្មានផ្ទះសម្បែងរស់នៅ ក្នុងរដ្ឋញូសៅវែល កំពុងកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅតំបន់ជនបទ។ ** ការផ្លាស់ប្តូរពន្ធដ៏ចម្រូងចម្រាសនៅក្នុងកញ្ចប់ថវិការបស់រដ្ឋាភិបាលបក្សលេប័រ បានឆ្លងសភាជាន់ទាប។ **ក្រុមហេសបូឡា បដិសេធបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់។

គេរំពឹងថា និយោជិតអូស្ត្រាលីរាប់លាននាក់ នឹងទទួលបានការដំឡើងប្រាក់ឈ្នួល ៤,៧៥ ភាគរយនៅក្នុងខែកក្កដា បន្ទាប់ពីគណៈកម្មការការងារយុត្តិធម៌បានចេញការត្រួតពិនិត្យប្រាក់ឈ្នួលប្រចាំឆ្នាំរបស់ខ្លួន។ ក្រុមសហជីពបានស្វាគមន៍តួលេខនេះ ប៉ុន្តែ ក្រុមអាជីវកម្មនិយាយថា ការផ្លាស់ប្តូរនេះនឹងធ្វើឱ្យអតិផរណាកាន់តែអាក្រក់ទៅៗ និងដាក់សម្ពាធខ្លាំងជ្រុលមកលើអាជីវកម្ម។

*** កំណើនសេដ្ឋកិច្ចអូស្រ្តាលីកើនឡើងយឺត។ *** រដ្ឋាភិបាលសហព័ន្ធនិយាយថា សំណើពន្ធថ្មីរបស់អាមេរិកលើប្រទេសចំនួន ៦០ រួមទាំងប្រទេសអូស្ត្រាលីផងនោះ គឺមិនសមហេតុផល។ *** ប្រទេសចិនបានដាក់ទណ្ឌកម្មលើសមាជិកសភានូវែលហ្សេឡង់ចំនួនបួនរូប បន្ទាប់ពីពួកគេបានទៅទស្សនកិច្ចនៅកោះតៃវ៉ាន់កាលពីខែមុន។

យោងតាមតួលេខចុងក្រោយបំផុតពីទីភ្នាក់ងារស្រាវជ្រាវ Cotality បានឱ្យដឹងថា ថ្លៃចំណាយដើម្បីទិញផ្ទះសម្បែងនៅក្នុងទីក្រុងធំៗចំនួនពីររបស់ប្រទេសអូស្ត្រាលីបានធ្លាក់ចុះ។ តម្លៃលំនៅដ្ឋានបានធ្លាក់ចុះ 0.9 ភាគរយនៅទីក្រុងស៊ីដនី និង 0.8 ភាគរយនៅទីក្រុងមែលប៊នក្នុងអំឡុងខែឧសភា។ ក៏មានការធ្លាក់ចុះនៅក្នុងដែនដីរដ្ឋធានីអូស្រ្តាលី ACT ផងដែរ គឺ 0.2 ភាគរយ។ ខណៈពេលដែលតម្លៃបានកើនឡើងនៅក្នុងរដ្ឋធានី និងដែនដីផ្សេងទៀត កំណើននេះខ្សោយជាងការមើលឃើញពីមុន។

មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អូស្រ្តាលីបញ្ជូនទាហានទៅប្រទេសប៉ូឡូញ ដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែន។ *** រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី ការពារការផ្លាស់ប្តូរថ្មីៗ នៅក្នុងកិច្ចព្រមព្រៀងនាវាមុជទឹក AUKUS។ *** អតីតមេដឹកនាំបក្សលីបឺរលនៅខេនបេរា លាឈប់ពីបក្ស ដោយចោទថាជាវប្បធម៌បំពុល។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសពីការសម្រេចចិត្ត ដាក់ពាក្យប្ដឹងជាផ្លូវការ ដើម្បីបើកយន្តការផ្សះផ្សា ដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) លើតំបន់ដែនសមុទ្រទាមទារត្រួតស៊ីគ្នា ជាមួយថៃ។ ការសម្រេចរបស់កម្ពុជាដូច្នេះ បន្ទាប់ពីភាគីថៃ បានសម្រេចដើរចេញពីកិច្ចព្រមព្រៀង MOU ឆ្នាំ២០០១។

ក្នុងពេលទៅពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាមេដឹកនាំដ៏មានឥទ្ធិពលខ្លាំងជាងគេបំផុត នៅកម្ពុជា បានផ្ញើសារជាថ្មី ទៅកាន់ក្រុមប្រឆាំង ដែលបានរិះគន់រូបលោក ដែលបាននាំចៅៗ ទៅចូលរួមកម្មវិធីជួបជុំ នៅតាមបណ្តាខេត្តនានា ក្នុងពេលថ្មីៗនេះ ព្រមទាំងព្រមានបង្ក្រាបលើអ្នកប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល ដែលសព្វថ្ងៃ ដឹកនាំដោយកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។

Drivers across Australia are paying more at the bowser as fuel prices remain unstable. So does it make sense to go for cheaper petrol options when filling up? The answer depends largely on your engine requirements, as not every fuel works for every vehicle. - អ្នកបើកបរនៅទូទាំងប្រទេសអូស្ត្រាលីកំពុងចំណាយប្រាក់កាន់តែច្រើនជាងមុន ដោយសារតែតម្លៃប្រេងឥន្ធនៈនៅតែមិនទាន់ឋិតថេរ។ ដូច្នេះ តើវាសមហេតុផលទេក្នុងការជ្រើសរើសជម្រើសប្រេងសាំងដែលមានតម្លៃថោកជាងនៅពេលចាក់បំពេញ? ចម្លើយគឺអាស្រ័យទៅលើតម្រូវការម៉ាស៊ីនរបស់អ្នក ព្រោះមិនមែនគ្រប់ប្រេងឥន្ធនៈទាំងអស់ សុទ្ធតែដំណើរការសម្រាប់យានយន្តទាំងអស់នោះទេ។

**ប្រាក់ឈ្នួលអប្បបរមារបស់ប្រទេសអូស្ត្រាលីនឹងត្រូវដំឡើង ៤,៧៥%ចាប់ពីខែកក្កដាតទៅ។ ** ចំនួនប្រជាជនប្រទេសអូស្រ្តាលីឡើងដល់ ២៨លាននាក់កាលពីព្រឹកមិញនេះ។ ** បក្សប្រឆាំងរិះគន់សេចក្តីព្រាងច្បាប់កំណែទម្រង់ពន្ធដាររបស់រដ្ឋាភិបាល ដែលផ្តល់អំណាចដល់ហិរញ្ញិកសម្រេចលើទ្រព្យសកម្មណាដែលអាចរក្សាការបញ្ចុះតម្លៃពន្ធលើផលចំណេញមូលធន។

Learn a new phrase and make your English sound more natural and interesting. Words We Use is a bilingual series that helps you understand idioms like 'Keep your eye on the ball'. - រៀនឃ្លាថ្មីមួយ ហើយធ្វើឱ្យភាសាអង់គ្លេសរបស់អ្នកស្តាប់ទៅកាន់តែដូចធម្មជាតិ និងគួរឱ្យចាប់អារម្មណ៍។ Words We Use គឺជាស៊េរីផតខាស្តិ៍ពីរភាសាដែលជួយអ្នកឱ្យយល់អំពីសំនួនវោហារដូចជាឃ្លាថា៖ 'Keep your eye on the ball'។